ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។ * ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប នាព្រឹកថ្ងៃនេះ